Professional Engineering Services

សេវាកម្មវិស្វកម្ម និង BIM Solutions

ផ្តល់ជូនសេវាកម្មប្រឹក្សា គូរប្លង់ វិភាគគ្រឿងបង្គុំ និងអភិវឌ្ឍន៍កម្មវិធីជំនួយស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពទាន់សម័យនៃគម្រោងរបស់អ្នក។

Custom Development

Plugin Development (Revit & AutoCAD)

សេវាកម្មសរសេរកូដបង្កើត Add-ins / Plugins សម្រាប់ Autodesk Revit, AutoCAD និងប្រព័ន្ធកម្មវិធីវិស្វកម្មផ្សេងៗ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងលំហូរការងារផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនលោកអ្នក ដើម្បីកាត់បន្ថយពេលវេលាធ្វើការ និងបង្កើនផលិតភាព។

  • បង្កើត Plugins តាម Custom Workflow និងស្តង់ដារក្រុមហ៊ុន
  • ស្វ័យប្រវត្តិកម្មការងារគូរប្លង់ ការរៀបចំ Sheet និងបញ្ជីទិន្នន័យ
  • ភ្ជាប់ទិន្នន័យរវាង Revit ជាមួយ Excel, Database ឬ Cloud API
  • ផ្តល់ការបណ្តុះបណ្តាល និង Support បច្ចេកទេសជាបន្តបន្ទាប់
Structural Engineering

Structural Design & Analysis

សេវាកម្មគណនា និងវិភាគគ្រឿងបង្គុំអគារគ្រប់ប្រភេទ (Structural Design & Analysis) រួមមាន អគារស្នាក់នៅ អគារពាណិជ្ជកម្ម និងរោងចក្រឧស្សាហកម្ម ប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិ (ACI 318, Eurocodes, ASCE 7, BS)។

  • គណនាគ្រឿងបង្គុំបេតុង និងដែក (Reinforced Concrete & Steel Structures)
  • វិភាគបន្ទុកខ្យល់ និងរញ្ជួយដី (Wind & Seismic Analysis) តាមស្តង់ដារ
  • ធ្វើរបាយការណ៍គណនាលម្អិត (Structural Calculation Report) ផ្លូវការ
  • ជួយសម្រួលការសន្សំសំចៃថ្លៃដើមសម្ភារៈ (Optimization) ដោយសុវត្ថិភាព
BIM Modeling LOD 300-500

Revit Model (BIM Architecture & Structure)

សេវាកម្មគូរប្លង់ និងបង្កើត 3D BIM Model លម្អិតចាប់ពីកម្រិត LOD 300 រហូតដល់ LOD 500 ទាំងផ្នែកស្ថាបត្យកម្ម គ្រឿងបង្គុំ និងប្រព័ន្ធទឹកភ្លើង (MEP) សម្រាប់ការសម្របសម្រួល (Coordination) និងការគ្រប់គ្រងគម្រោង។

  • បង្កើតម៉ូដែល 3D BIM ច្បាស់លាស់ ត្រឹមត្រូវតាមទំហំពិត
  • ពិនិត្យការជាន់គ្នា (Clash Detection & Clash Resolution) រវាងផ្នែកនីមួយៗ
  • រៀបចំ Revit Families ស្តង់ដារ និង Templates គម្រោង
  • ផ្តល់ File ម៉ូដែល Revit (.rvt), IFC និង Navisworks (.nwd)
Construction Detailing

Revit Shop Drawing & Detailing

សេវាកម្មរៀបចំប្លង់ Shop Drawing ដែលមានភាពច្បាស់លាស់ ងាយស្រួលយល់ និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស សម្រាប់ការសាងសង់ជាក់ស្តែងនៅការដ្ឋាន ជៀសវាងការយល់ច្រឡំ និងកំហុសឆ្គង។

  • ប្លង់សាងសង់ជាក់ស្តែង (Detailed Construction Drawings)
  • ប្លង់ពង្រីកលម្អិត (Enlarged Plans & Sections) សម្រាប់កន្លែងស្មុគស្មាញ
  • ប្លង់រៀបចំ និងកាត់ដែកសរសៃ (Rebar Shop Drawing & BBS)
  • ធានាការសាងសង់អនុវត្តតាមបច្ចេកទេស និងបទដ្ឋានសុវត្ថិភាព

Cost Estimation (5D BIM)

សេវាកម្មគណនាបរិមាណ (Quantity Takeoff / BOQ) និងប៉ាន់ប្រមាណតម្លៃគម្រោងដោយប្រើប្រាស់ 5D BIM ដែលធានាបាននូវភាពសុក្រឹតខ្ពស់ ផ្ទៀងផ្ទាត់រវាងម៉ូដែល និងការដ្ឋានជាក់ស្តែង ព្រមទាំងផ្តល់តារាងសម្ភារៈសម្រាប់ការដេញថ្លៃ។

ពិគ្រោះតម្លៃ BOQ

Project Planning (4D BIM)

ផែនការ និងកាលវិភាគនៃការសាងសង់ (4D BIM Sequencing & Simulation) ដើម្បីបង្ហាញលំហូរការងារតាមពេលវេលាជាក់ស្តែង តាមដានវឌ្ឍនភាពគម្រោង និងគ្រប់គ្រងហានិភ័យនៃការពន្យារពេល ដើម្បីបញ្ចប់គម្រោងទាន់ពេល។

ពិគ្រោះគម្រោង 4D BIM

មានគម្រោងដែលត្រូវការការប្រឹក្សា ឬគូរប្លង់?

ក្រុមការងារវិស្វករ Angkor BIM រីករាយស្វាគមន៍ជានិច្ចក្នុងការផ្តល់យោបល់ ពិនិត្យប្លង់ និងសហការអនុវត្តគម្រោងជាមួយលោកអ្នក។

ផ្ញើសារតាម Telegram (@angkorbim168) ទូរស័ព្ទ: +855 97 690 5586