Angkor BIM Logo
Angkor BIM Revit Plug-in from Cambodia.

Angkor BIM QS V1.2.0

Angkor BIM QS គឺ Plug-in សម្រាប់កម្មវិធី Autodesk Revit ដែលមុខងារច្រើនសម្រាប់ការគណនាបរិមាណ ការវិភាគ និងប៉ាន់ស្មាន់តម្លៃគម្រោង ដោយផ្អែកទៅលើប្លង់នៅក្នុងកម្មវិធី Autodesk Revit។ លើសពីនេះ វាក៏អាចជាជំនួយក្នុងការឆែក ឬផ្ទៀងផ្ទាត់លើបរិមាណ សម្ភារៈផ្សេងៗ ក្នុងលក្ខខណ្ឌច្រើន និងសំបូរបែប។ Angkor BIM QS ស័ក្តិសមបំផុតសម្រាប់វិស្វករសំណង់ស៊ីវិល វិស្វករសិក្សាគម្រោងប្លង់ វិស្វករសិក្សាតម្លៃ និងអ្នកគ្រប់គ្រងគម្រោង។ Angkor BIM QS នឹងបន្តធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ ដើម្បីបន្ថែមមុខងារថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់។

DOWNLOAD

Product Suite

Angkor BIM Model V1.0.0

Angkor BIM Model គឺ Plug-in សម្រាប់កម្មវិធី Autodesk Revit ដែលមុខងារច្រើន សម្រាប់ពន្លឿនការងារគូស ឬ Modeling។ លើសពីនេះ Angkor BIM Model ក៏អាចជួយអ្នកក្នុងការគ្រប់គ្រងប្លង់ Flamily ក្នុងលក្ខខណ្ឌច្រើន ដែលនឹងបណ្រាលឱ្យការងាររបស់អ្នកកាន់តែមានប្រសិទ្ធភាព។ Angkor BIM Model ស័ក្តិសមបំផុតសម្រាប់វិស្វករសំណង់ស៊ីវិល វិស្វករលម្អិតប្លង់សាងសង់ វិស្វករលម្អិតវិធីសាសត្រ្តសាងសង់ និងអ្នកគ្រប់គ្រងគម្រោង។ Angkor BIM Model នឹងបន្តធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ ដើម្បីបន្ថែមមុខងារថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់។

DOWNLOAD

Product Suite

Angkor BIM Rebar (COMING SOON...)

Angkor BIM Rebar គឺ Plug-in សម្រាប់កម្មវិធី Autodesk Revit ដែលមានមុខងារច្រើនសម្រាប់ជួយសម្រួល អ្នកប្រើប្រាស់ក្នុងការគូសប្លង់សរសៃដែក (Rebar) ទៅលើធាតុ (Elements) រួមមានជើងតាង ភ្នែនគ្រឹះ សសរ ធ្នឹម កម្រាលខណ្ឌ ជញ្ជាំង និងធាតុផ្សេងៗ បានយ៉ាងលឿន និងមានប្រសិទ្ធភាព។ Angkor BIM Rebar នឹងបន្តធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ ដើម្បីបន្ថែមមុខងារថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់។

DOWNLOAD

Product Suite